ឆ្នាំ
១៦១៦ ដែលត្រូវសាលនោះកោះឡើង
តែការយល់ព្រមនេះគ្រាន់តែដើម្បើរស់នៅធ្វើការតទៅទៀតតែប៉ុណ្ណោះ
ព្រោះបើមិនយល់ព្រមថាកែប្រែទេ អាចនឹងត្រូវកាត់ទោសប្រហារជីវិត។
ដឹងការពិតហើយលាក់ទុកពុំបាន ក្រោយមក តម្រាតារាសាស្ត្រមួយ
បានត្រូវចេញផ្សាយ ក៏ទាក់ទងរឿងផែនដីវិលទៀត ទោះបីកំពុងឈឺក៏ដោយ
ត្រូវតែចូលទៅកាន់ សាល ខានពុំបាន នាក្រុងរោម នៅថ្ងែទី២២មិថុនា ១៦៣៣
កាលិលេ អាយុ៦៩ ឆ្នាំ សាលជំនុំជំរះអស់រយៈកាល៦ខែ
គាត់ត្រូវសន្យាជាលាយលក្ខណ៍អក្សរប្រកាសថា លះបង់ការយល់ឃើញថា
ផែនដីវិលនោះម្តងទៀត
ក្នុងព្រះបរមនាមដ៏សក្តិសិទ្ធិនៃព្រះហ្សេស៊ុយគ្រិស្ត
តែការនៅតែប្រព្រឹត្តល្មើសរហូតដល់ទៅពីរលើកយ៉ាងនេះ
គាត់ពុំអាចនៅជាមនុស្សគ្មានទោសបានឡើយ ត្រូវសាលអ្នកបួសកាត់ទោស ដាក់គុកដោយឥតមានកំណត់។
មួយរំពេចប៉ុណ្ណោះ ត្រូវជាប់គុកក៏ពិត
តែគ្រាន់តែគេសែងចេញពីទីជំនុំជំរះ គាត់ក៏ខ្សិបប្រាប់គេឯងភ្លាមថា
"ការពិតផែនដីវិល " ។
នៅក្នុង គុក៤ឆ្នាំ គាត់នៅតែមានឱកាសផ្សាយចេញ ដោយលួចលាក់នូវទ្រឹស្តីរបស់គាត់ជានិច្ច ទីបំផុតគាត់ក៏ខ្វាក់ភ្នែកទាំងសង្ខាង ទើបបានចេញទៅរស់នៅក្រៅគុកបានតែ៥ឆ្នាំទៀត ប៉ុណ្ណោះអាយុ ៧៨ឆ្នាំ ក៏ទទួលមរណភាព នៅថ្ងៃទី ៨ មករា ១៦៤២។
ណាប៉ូឡេអុង បូណាប៉ារត៍ (១៧៦៩ ១៨២១)
ណាប៉ូឡេអុង កើតនៅថ្ងៃទី១៥សីហា ១៧៦៩ ក្នុងត្រកូលជនជាតិអីតាលីយាង ដ៏ក្រីក្រមានកូនច្រើន (សូមបញ្ជាក់ថា ណាប៉ូឡេអុង នេះមិនមែនឈាម បារាំងទេ ការបានជាអធិរាជប្រទេសបារាំងនេះ អស្ចារ្យណាស់) ដោយបានទទួលការអនុគ្រោះពីចៅហ្វាយរដ្ឋដែលខ្លួនកើតអាយុ ១១ឆ្នាំ បានចូលរៀនក្នុងសាលាយោធា ដល់អាយុ១៧ឆ្នាំ បានឋានន្តរសក្តិជា អនុសេនីយត្រី នៅរវាងនោះឯងដែលណាប៉ូឡេអុង បានដំណើរជីវិត យ៉ាងលំបាកតោកយ៉ាកបំផុត។ អាយុ២៥ឆ្នាំ បានជាអនុសេនីយឯក ធ្វើការបានល្បីឈ្មោះជាដំបូងនៅ ទូឡុង តែក៏ឥតទទួលផលតបស្នងឲសក្តិសមដែរ។ គាត់ហៀបតែនឹងចេញទៅទទួលមុខការឯប្រទេស ទួរគី ទៅហើយ។ តែចៃដន្យគាត់ត្រូវបានជ្រើសរើសឲជាអ្នកបង្រ្កាបប្រជាជន ដែលប្រឆាំងនឹងរដ្ឋការថ្មី ហើយគាត់ក៏ធ្វើទៅបានសម្រេចយ៉ាងប្រសើរ ជាហេតុឲគាត់ទទួលបានឋានៈគ្រាន់បើឡើង។ គាត់រៀបការ ជាមួយនឹងស្រ្តីម្នាក់ឈ្មោះ ហ្សូសែហ្វីន ដែលជាអ្នកមានការស្និទ្ធស្នាលនឹងវរជនជាច្រើន ជាហេតុឲណាប៉ូឡេអុងបានឋានៈខ្ពង់ខ្ពស់ឡើងជាលំដាប់។ ក្រោយពីការរៀបការហើយគាត់ទៅធ្វើសង្រ្គាមឯប្រទេស អ៊ីតាលី ធ្វើការនេះបានជ័យជំនះជានិច្ចមក អាយុ២៨ឆ្នាំបានជាឧត្តមសេនីយ និងចេញទៅធ្វើសង្រ្គាម នៅប្រទេសអេហ្សីប្ត បានជ័យជំនះដ៏ធំ ជាហេតុឲបានទទួលការគោរពរាប់អាន ពីប្រជាជនទូទាំងប្រទេសបារាំង។

No comments:
Post a Comment