News

រឿងនេះយើងមើលមួយភ្លែត ហាក់មានមោទនភាព មិនចាប់អារម្មណ៍រឿងផ្សេង ហើយដាច់ដោយឡែកពីគ្នា តែមើលឲ្យយូរបន្តិចអាចមានរឿងច្រើនដែលយើងខាត!
ម្ចាស់ក្លាយជាភ្ញៀវ «ជារឿងធម្មតា» សម្រាប់អ្នកចង់បានពានបវរកញ្ញា តែបើគិតឲ្យជ្រៅជាងនេះបន្តិចយើងនឹងឈឺចាប់ ខណៈយួនចំណេញច្រើនយ៉ាងពីរឿងនេះ។ (BECOME GUEST IN OWN TERRITORY/MOTHERLAND)
អ្នកដឹកនាំ និងរៀបចំបវរកញ្ញាកម្ពុជា ត្រូវតែមានការពហិការមិនចូលរួមបើយួនធ្វើឡៀងនៅកោះត្រល់។ តែបើធ្វើនៅកន្លែងផ្សេងយើងចូលរួម។ ព្រោះយើងក៏ចង់បង្ហាញអន្តរជាតិផងដែរថាកោះត្រល់ជារបស់យើង។ យើងត្រូវតែមានភាពឯករាជ្យសម្រាប់ខ្លួន និងជាតិយើងទោះបីស្ថិតនៅក្នុងប្រទេសជាម្ចាស់ផ្ទះក៏ដោយ។
រឿងបវរកញ្ញាយើង មិនយល់ទាស់ មិនរិះគន់ទេ រឿងលើកទឹកចិត្តយើងនៅតែលើក រឿងគាំទ្រនៅតែគាំទ្រ រឿងបានពានឬមិនបានពានក៏មិនថ្វីដែរ។ តែអ្វីដែលគួរឲ្យអន់ចិត្ត សង្វេគ និងឈឺចាប់នោះគឺ យើងក្លាយជាភ្ញៀវនៅលើទឹកដីខ្លួនឯង ខណៈយួនបានចំណេញយ៉ាងសម្បើមពីការផ្សាយរឿងកោះត្រល់ថាជារបស់ខ្លួន។ ហេតុអ្វីយួនមិនរកកន្លែងផ្សេងទៅ?
*** មួយគឺយួនចង់បានចំណេញប្រាប់អន្តរជាតិថាកោះត្រល់ជារបស់ខ្លួន។ ពីរគឺយួនបញ្ឈឺខ្មែរឲ្យក្លាយជាភ្ញៀវនៅលើទឹកដីខ្លួន ហើយចង់សាកខ្មែរនៅនឹកឃើញទឹកខ្លាំងប៉ុនណា។ បីគឺយួនអាចទាក់ទាញទេសចរណ៍។
អ្នកដឹកនាំ និងអ្នករៀបចំកម្ពុជា គួរតែមានស្មារតីខ្ពស់សម្រាប់ជាតិ និងទឹកដីផង។ រឿងពានក៏យើងចង់បាន រឿងបវរកញ្ញាលើឆាកអន្តរជាតិក៏យើងចង់ឃើញ តែអ្វីដែលសំខាន់ថាតើមួយណាសំខាន់ជាងសម្រាប់ថ្ងៃអនាគត? ក្នុងភាពជាអ្នកជិតខាងគ្នា រឿងគោរព ឲ្យតម្ឡៃគ្នាគឺនៅតែមានជានិច្ច អធ្យាស្រ័យគ្នា រាប់រកគ្នាគឺនៅមានជានិច្ច តែត្រូវមានស្មារតីមួយរឹង និងខ្ពស់សម្រាប់ជាតិប្រជា។
ដូចពាក្យគេនិយាយថា «យើងមិនរើសអើង មិនប្រកាន់តែ មិនស្អប់ណាស់ណាទេ តែសូមកុំភ្លេចខ្លួន ឬកុំភ្លេចប្រយ័ត្ន ហើយត្រូវយកច្បាប់មកប្រើឲ្យបានត្រឹមត្រូវ។»









No comments:

Post a Comment