Saturday, October 21, 2017

សាងខ្លួនឯង ភាគ ៣

កាលិលេ កើត​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ​ ១៥៦៤ ឪពុក​ជា​គ្រូ​ភ្លេង​នៅ​ក្រុង​ពីស​ ប្រទេស​ អ៊ី​តាលី។

កាលិលេ កាលនៅ​ជាកុមារ​ជាមនុស្ស​ភ័យ​ខ្លាច​ច្រើន​ មានស្នូរ​ផ្គលាន់​ ផ្លែត​បន្ទោរ​ជាដើម​ ដល់​ពេញ​វ័យ​បរិបូណ៍​ឡើង​ ក៏​ក្លាយ​ទៅ​ជាមនុស្ស​ ធ្វើ​ប្រយោជន៍​ធំ​ដល់​សមនុស្ស​លោក​ គឺ​គ្រាន់​តែ​ឃើញ​ចង្កៀង​យោល​យោក ជាហេតុ​ក៏​អាច​រកវិធី​កំណត់​នូវ​ ចន្រ្ទ​គ្រាស​ សូរ្យ​គ្រាស បាន ​ ហើយ​ក្នុងការ​ទៅ​រស់​នៅ​ឯ​ក្រុង​វេនីស​ អាច​រក​ឃើញ​នូវ​កម្លាំង​ទំនាញ​ផែនដី​ នាំ​ឲ​ធ្វើ​ត្រី​វិស័យ​បាន​ បន្ទាប់​មក​ទៀត​អាច​ធ្វើ​គ្រឿង​ចក្រ​បូម​ទឹក​បាន​ ធ្វើ​គ្រឿង​វាស់​សីតុណ្ហភាពបាន​ ក្រោយ​មក​ទៀត​ធ្វើ​សម្រេច​នូវ​គ្រឿង​កែវ​យឹត​ ដែល​ក្លាយ​ជា​ឧបករណ៍​ខាង​តារាសាស្ត្រ​ រហូត​ដល់បច្ចុប្បន្ន​​នេះ​ មិន​តែប៉ុណ្ណោះ​ទ្រឹស្តី​ផែនដី​វិល ក៏​កកើត​ឡើង​យ៉ាង​ជាក់​ប្រាកដ​ពីពេល​នោះ​មក ដែល​ជាហេតុ​ឲ​គេ​សាង​នាឡិកា ប្រើ​បាន​រហូត​ដល់​សម័យ​នេះ​។

មិនមែន​កាលិលេ​អាច​ធ្វើ​នូវ​កិច្ច​ការ​ដ៏​មហា​ថ្លៃ​ទាំង​នេះ​បាន​ដោយ​ គ្មាន​ឧបសគ្គ​នោះ​ទេ​ គាត់​ធ្វើ​ការ​ពិសោធន៍​ បំពារ​បំពាន​ ពាក្យ​បុរាណាចារ្យ​ពោល​ ដែល​មាន​កំហុស​ស្មើ​នឹង​ការ​ប្រឆាំង​ចំពោះ​ព្រះ​ជាម្ចាស់​ដែរ​ គាត់​ក៏​ខ្ចាត់​ឃ្លាត​ចេញ​ពី​មាតុភូមិ​ទៅ​រស់​នៅ​ឯ​វេនីស​ ទើប​គាត់​ផុត​ពីគ្រោះ​ថ្នាក់​មួយ​គ្រាហ៍​ ហើយ​អាច​ធ្វើ​ឲ​សម្រេច​បាន​នូវ​កិច្ច​ការ​ដូច​ខាង​លើ​។​ ព្រោះ​នៅ​ វេនីស​ នេះ​គាត់​មាន​សេរីភាព​បរិបូរណ៍​ លើ​ពាក្យ​បុរាណាចារ្យ​ ដែល​កាល​ពីគាត់​រស់​នៅ​ ពីស​ ជាមាតុភូមិ​របស់​គាត់​ តែង​តែ​បាន​ទទួល​និង​ជាដំបង​ប្រហារ​គាត់​ តែគាត់​នៅតែ​គេច​មិន​ផុត​ពីការស្រឡាញ់​មាតុភូមិ​ នាំ​ឲគាត់​ត្រឡប់​មក​ ពីស​ វិញ មាតុភូមិ​ពុំ​ស្រឡាញ់​គាត់​ ធ្វើ​ឲគាត់​ត្រូវ​សាល​កាត់​ទោស​ពិសេស​របស់​អ្នក​បួស​តាម​លិទ្ធិ​គ្រិស្ត​ កោះ​ហៅ​យក​ទៅ​ហាម​ប្រាម​ គាត់​ក៏​ធ្វើ​ជាយល់​ព្រមតាម​ សុខ​ចិត្ត​លះ​បង់​គំនិត​ថា​ ផែន​ដី​វិល នោះ​ចោល​ព្រោះ​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់​ នេះ​ជាលើក​ទី​មួយ​ នៅ​



No comments:

Post a Comment