Saturday, October 21, 2017

រឿង ខ្មោចប្ដីចិត្តល្អ រកប្ដីឲ្យប្រពន្ធ


ចង់ទៅ ទៅៗ

ចង់ទៅ ទៅៗ ឪសុគន្ធ កញ្ញា

លុយពួកយេីងអាចរកបានតាមក្រោយ ចាំទេពាក្យបងធ្លាប់និយាយ
បងថាសំខាន់មានចិត្តភក្តី ទេីបអាចស្រលាញ់គ្នាបានយូរ
បងអាចធ្វេីបានត្រឹមតែមួយឆាវ ពេលនេះបងចាប់ផ្តេីមរអ៊ូរ
រករឿងឈ្លោះប្រកែកឥតអាសូរ ពេលចង់បានអ្វីមិនបានដូចចិត្ត

ចង់ទៅក៏ទៅៗ បេីបងចង់ទៅក៏ទៅៗ បេីសិននូវក្បែរអូនក្តីសុខ
ទៅរកមនុស្សដែលបងប្រាថ្នា រកអ្នកណា​ដែលមានគ្រប់សព្វ
អាចបំពេញចិត្តពៅ

ចង់ទៅក៏ទៅៗ បេីបងចង់ទៅក៏ទៅៗ មិនត្រូវការឲ្យបងអាណិតទេថ្លៃ
ធ្វេីតាមបេះដូងខ្លួនឯងចុះ អូនមិនគាត់ឃាត់ឃាំងទេចរណៃ
សំខាន់អោយតែបងសប្បាយចិត្ត អូនសុខចិត្តឈឺចាប់

 
លុយពួកយេីងអាចរកបានតាមក្រោយ ចាំទេពាក្យបងធ្លាប់និយាយ
បងថាសំខាន់មានចិត្តភក្តី ទេីបអាចស្រលាញ់គ្នាបានយូរ
បងអាចធ្វេីបានត្រឹមតែមួយឆាវ ពេលនេះបងចាប់ផ្តេីមរអ៊ូរ
រករឿងឈ្លោះប្រកែកឥតអាសូរ ពេលចង់បានអ្វីមិនបានដូចចិត្ត

ចង់ទៅក៏ទៅៗ បេីបងចង់ទៅក៏ទៅៗ បេីសិននូវក្បែរអូនក្តីសុខ
ទៅរកមនុស្សដែលបងប្រាថ្នា រកអ្នកណា​ដែលមានគ្រប់សព្វ
អាចបំពេញចិត្តពៅ

ចង់ទៅក៏ទៅៗ បេីបងចង់ទៅក៏ទៅៗ មិនត្រូវការឲ្យបងអាណិតទេថ្លៃ
ធ្វេីតាមបេះដូងខ្លួនឯងចុះ អូនមិនគាត់ឃាត់ឃាំងទេចរណៃ
សំខាន់អោយតែបងសប្បាយចិត្ត អូនសុខចិត្តឈឺចាប់

បុណ្យភូមិ

បុណ្យភូមិ

ធ្លាប់តែ​ឮគេនិយាយថា បុណ្យភូមិសប្បាយអស្ចារ្យ ប្រុសៗកញ្ញាៗ ត្រៀបត្រាទៅលេងបុណ្យភូមិ
ឆ្នាំនេះមានអ្វីដែលប្លែកទេ ឆ្នាំមុនបងបានជួបមាសមេ ឆ្នាំនេះបងចង់សុំស្នេហ៍ សង្ឃឹមមាសមេប្រណីបុរសសម្បូរស្នេហ៍
សម្បូរស្នេហ៍ សម្បូរស្នេហ៍ សម្បូរស្នេហ៍ បងបងសម្បូរស្នេហ៍ កុំអៀនអីណាមាសមេ នែអូនប្រយ័ត្នតែស្ដាយក្រោយ

បុណ្យភូមិ បុណ្យភូមិនែសប្បាយម្ល៉េះទេ អីយ៉ាស់បានជួបមាសមេពេលទៅលេងបុណ្យភូមិ
បុណ្យភូមិ បុណ្យភូមិ បុណ្យភូមិ បងចងក្អមឱ្យមាសស្ងួន

មកលេងបុណ្យភូមិសប្បាយណាស់ ទាំងក្មេងទាំងចាស់មកហូរហែរ កំលោះមួយក្រុម ក្រមុំមួយក្រុម តោះយើងទាញព្រ័តណាមាសស្នេហ៍
បើសិនជាអូននៅទំនេរ ឡើងរាំនឹងបងតើបានទេ បើបានមកហើយកុំឱ្យខាតជើងមកទស្សនាចាប៉ីដងវែង
ពិតជាឡូយមែនទែន បុណ្យភូមិឆ្នាំនេះប្លែកពីឆ្នាំមុន បងប្អូនមកលេងរាប់សែន
ឥឡូវបងបានជួបពិសី គួរឱ្យស្រលាញ់ណាស់ថ្លៃ ចាំបងនាំអូនទៅមើលល្ខោនយីកេនៅពេលរាត្រី
ជាមួយកំលោះសំបូរស្នេហ៍ សម្បូរស្នេហ៍ សម្បូរស្នេហ៍ សម្បូរស្នេហ៍ បងបងសម្បូរស្នេហ៍ កុំអៀនអីណាមាសមេ

តាក់ទីងកន្តែរ៉ែ អើយតាក់ទីងកន្តែរ៉ែរ៉ែ តាក់ទីងកន្តែរ៉ែ អើយតាក់ទីងកន្តែរ៉ែរ៉ែ
យាយអើយទៅថែនាងសេតា យាយថែឱ្យរាល់ថ្ងៃ តាក់ទីងកន្តែរ៉ែ អើយតាក់ទីងកន្តែរ៉ែរ៉ែ តាក់ទីងកន្តែរ៉ែ តាក់ទីងកន្តែរ៉ែរ៉ែ

បុណ្យភូមិ មកលេងបុណ្យភូមិ បុណ្យភូមិ មកលេងបុណ្យភូមិ បុណ្យភូមិ មកលេងបុណ្យភូមិ បុណ្យភូមិ មកលេងបុណ្យភូមិ

អត់ម៉េចបានបុណ្យភូមិឆ្នាំហ្នឹង



កិច្ចសន្យាកក់ប្រាក់

ព្រះរាជាណាចក្រកម្ពុជា
ជាតិ    សាសនា    ព្រះមហាក្សត្រ


កិច្ចសន្យាខ្ចីប្រាក់
ខ្ញុំបាទឈ្មោះ ..............................  អាយុ........ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ....................................ឃុំ/សង្កាត់....................................ស្រុក/ក្រុង.......................... ខេត្ត...............................................មុខរបរ ................................................................ ។
ខ្ញុំបាទបានព្រមព្រៀងខ្ចីប្រាក់ពីឈ្មោះ....................................ភេទ...........អាយុ..........ឆ្នាំ សញ្ជាតិខ្មែរ ទីលំនៅសព្វថ្ងៃភូមិ.........................................ឃុំ/សង្កាត់.................................ស្រុក/ក្រុង......................................... ខេត្ត............................... នូវចំនួនទឹកប្រាក់ ..........................................      (.................................................)  នៅថ្ងៃទី......... ខែ............ឆ្នាំ២០១....... ដើម្បីយកទៅប្រើប្រាស់....................................................................... ។
ខ្ញុំបាទ ត្រូវទូទាត់សងវិញនៅថ្ងៃនៅថ្ងៃទី...........ខែ............ឆ្នាំ២០១......  ហើយការប្រាក់ចំនួន.................... ក្នុង១ខែ ។
 ក្រែងពុំប្រាកដ យើងខ្ញុំសូមផ្ដិតស្នាមមេដៃស្ដាំទុកជាភស្តុតាងសម្រាប់ផ្លូវច្បាប់ ។

ធ្វើនៅប៉ោយប៉ែត,ថ្ងៃទី..........ខែ...........ឆ្នាំ២០១.......
សាក្សី ភាគីម្ចាស់ប្រាក់      អ្នកខ្ចីប្រាក់


..........................     ...............................         .................................




ដីឡូ៍សុភមង្គលនាំសំណាង


ដីពុះឡូត៍សុភមង្គល់នាំសំណាង

ក្រុមហ៊ុនយើងខ្ញុំមាន លក់ដីល្វែងជាច្រើនល្វែង  និងមានផ្ទះលក់បង់រំលោះក្នុងតម្លៃសមរម្យ។ 

កិច្ចសន្យា

ព្រះរាជាណាចព្ររម្ពុជា
ជាតិ សាសនា ព្រះម្ហារសព្ត

រិចចសន្យាររ់ព្ារ់

ខ្ញុំបាទឈ្មោះ................................ឈភទ..........អាយញ.........ឆ្នុំ កាន់អត្តសញ្ញាណប័ណណឈលខ...........................និងប្បពនធឈ្មោះ..................................អាយញ...........ឆ្នុំ កាន់អត្តសញ្ញាណប័ណណឈលខ..................................រស់ឈៅភូមិ..................................... សង្កាត្់..........................................ប្រុង..............................................ឈខត្ត....................................... ឈៅថាភាគី(រ) ។
ខ្ញុំបាទឈ្មោះ................................ឈភទ..........អាយញ.........ឆ្នុំ កាន់អត្តសញ្ញាណប័ណណឈលខ...........................និងប្បពនធឈ្មោះ..................................អាយញ...........ឆ្នុំ កាន់អត្តសញ្ញាណប័ណណឈលខ..................................រស់ឈៅភូមិ..................................... សង្កាត្់..........................................ប្រុង..............................................ឈខត្ត....................................... ឈៅថាភាគី (ខ) ។
- ភាគី(ខ)បានយល់ប្ពមររ់ប្បារ់ថ្លៃជួលត្ូបចុំនួន15000បាត្ រយៈឈពលប្បាុំពីរខខ ឈអាយឈៅភាគី(រ)
- ភាគី(ខ)សនាបង់ប្បារ់ឈ្នួលត្ូបចុំនួន 1500បាត្ រនញង១ខខ ជាឈរៀងរាល់ខខ ចាប់ពីថ្លៃទី.......ខខ.......ឆ្នុំ២០......... រហូត្ដល់ថ្លៃទី.........ខខ..........ឆ្នុំ២០......... ។
- ភាគី(រ) សនាប្បគល់ប្បារ់ររ់ប្គប់ចុំនួនជូនភាគី(ខ)វិញ ឈៅឈពលខដលភាគី(ខ) ឈ្ប់ជួលត្ូប (ចប់រិចចសនា) ។
- ប្បសិនឈបើភាគី(ខ) ឈ្ប់ជួលត្ូបមញនរិចចសនា ប្បារ់ខដលបានររ់ ទញរជាអាសាបង់ ។
រិចចសនាឈនោះឈ្វើឈឡើងរវាងភាគី(រ)និងភាគី(ខ)ប្បសិនឈបើភាគីណាមួយមិនឈោរពតាមរិចចសនា ខាងឈលើ ភាគីឈ ោះនិងប្ត្ូវទទួលខញសប្ត្ូវចុំឈ ោះមញខចាប់ជា្រមាន ។
ខប្រងមិនប្បារដភាគី(រ)និង(ខ)យល់ប្ពមផតិត្ឈមថ្ដផសតញតាង។
ឈ្វើឈៅថ្លៃទី០៥ ខខ ្នូ ឆ្នុំ២០១៦
សារសីទី១ សារសីទី២ ភាគី(ខ)អនរជួល ភាគី(រ)មាចស់ត្ូប
....................................... ………………………….. …………………….. …………………… …………………….. ………………………….

ពាក្យបណ្ដឹង

ររះរាជាណាចរររម្ពុជា
ជាតិ សាសនា ររះម្ហារសរត
rr°ss

ពារយបណ្ដឹង

ខ្ញាំបាទ-នាងខ្ញាំល្ាោះ..............................លភទ..........អាយញ........ឆ្នាំ ជនជាត្ិ............ាសនា.................. មញខរបរ.................. ទីលាំលៅភូមិ..........................ឃញាំ........................ស្រសុក.......................លខត្ត......................សូម្គោររចូលម្រ
គោរគម្បញ្ជាការ វរៈគសនាតូចវិសវរម្មគលខ៤
តាម្រយៈ គណៈកម្មាធិការការពារ និងល ោះស្រាយទាំនាស់
រម្មវត្ុៈ សញាំបដឹងល្ាោះ.........................លភទ..........អាយញ........ឆ្នាំ អាស័យ ានផទោះលលខ...............ភូមិ...............
ឃញាំ..........................ស្រសុក............................លខត្ត............................... ។
ខដលបានៈ.............................................................................................................................................
............................................................................................................................................................
តាមកមាវត្ថញខាងលលើលនោះ ខ្ញាំបាទ-នាងខ្ញាំសូមជស្រម្មបជូនលោក លោកស្រសីស្រជាបដូចត្លៅ កាលពីថ្ងៃ............... ខខ...........ឆ្នាំ២០........ លវោលម្ម៉ោង...................លៅចាំណញចលកើត្លហត្ញ.........................ភូមិ................................
ឃញាំ..............................ស្រសុក.....................................លខត្ត..........................................................................
.............................................................................................................................................................
.............................................................................................................................................................
.............................................................................................................................................................
.............................................................................................................................................................
.............................................................................................................................................................
............................................................កនញងលរឿងលនោះខ្ញាំបាទ-នាងខ្ញាំម្មនភសតញតាង និងាកសីស្រគប់ស្រោន់ ។
សំណ្ូម្ររៈ ........................................................................................................................................
............................................................................................................................................................
អាស្រស័យលហត្ញលនោះ សូមលោកលមបញ្ជជការលមត្តជួយ ខសែងរកយញត្តិធម៌ដល់ខ្ញាំបាទ-នាងខ្ញាំល យអនញលស្រោោះ ។
សូមលោកទទួលនូវការលោរពដ៏ខពង់ខពស់អាំពីខ្ញាំបាទ-នាងខ្ញាំ ។
លធែើលៅ.................,ថ្ងៃទី........ខខ..........ឆ្នាំ២០........
សាាម្គម្ដៃអ្ារបដឹង
ល្ាោះ.........................

កិច្ចសន្យាជួលផ្ទះ

ព្រះរាជាណាចព្ររម្ពុជា
ជាតិ សាសនា ព្រះម្ហារសព្ត
rr°ss

រិចចសន្យាជួលផ្ទះ

ធធវើធៅ.........................,ទី.........ខែ.............ឆ្នាំ២០១.....
ភាគីអ្នកសុាំជួលធ្មោះ.............................................ធភទ............អាយុ.............ឆ្នាំ ជនជាតិ....................
សញ្ជាតិ....................ទីលាំធៅសពវថ្ថៃ ភូមិ...............................ឃុាំ............................រសុក................................
ធែតត......................................ជា ភាគី «ក» ។
ភាគីម្ចាស់ផទោះធ្មោះ.............................................ធភទ............អាយុ.............ឆ្នាំ ជនជាតិ.......................
សញ្ជាតិ....................ទីលាំធៅសពវថ្ថៃ ភូមិ...............................ឃុាំ............................រសុក................................
ធែតត......................................ជា ភាគី «ែ» ។
ភាគីទាំងរីរបាន្យព្រម្ពព្រៀងព្វើរិចចសន្យារួម្គ្នាដូចតពៅ៖
១- ភាគី «ក» សុែចិតតជួលផទោះខាងធលើចាំនួន.....................ធោយគិតជារាក់ឈ្នួលកនុងតថ្មល.........................
កនុង១ខែ ធោយគិតចាប់ពីថ្ថៃទី............ខែ..............ឆ្នាំ២០១....... តធៅធោយបង់រាក់ឈ្នួលជាធរៀងរាល់ខែ ។
២- ភាគី «ក» រតូវកក់រាក់តាំកល់ចាំនួន.............................. ធសមើនឹងចាំនួនរាក់......................................។
រាក់កក់ធនោះនិងរតូវកាត់ធៅធ ើមខែជួលចុងធរកាយថ្នការជួល គឺបន្ទទប់ពីភាគី «ក» ានទូទាត់ថ្ថលធភលើង ទឹក.................
រាក់កក់ធនោះ នឹងរតូវទុកជាអាសាបង់របសិនធបើភាគី «ក» បញ្ឈប់ការជួលមុនកាំណត់ ។
៣- ភាគី «ក» ម្ចនភារៈខថរការទពយសមបតតិកនុងផទោះធអាយានសាាតលា ូចជាៈ
១....................................................... ២......................................................
៣...................................................... ៤......................................................
៤- ភាគី «ក» ម្ចនភារៈធចញសងរាល់ការែូចខាត ឬាត់បង់រាល់សាំភារៈខាងធលើ
៥- ភាគី «ក» មិនអាចយកផទោះធនោះធៅជួលបនតរធអាយធៅភាគីទី៣ ធោយគ្មមនការអ្នុញ្ជាតពីម្ចាស់ផទោះ,ាន
ធ ើយ ។
៦- កិចាសនាធនោះ ម្ចនសុពលភាពចាប់ពីថ្ថៃផដិតធមថ្ ធនោះតធៅ ។
ស្នាមមមដៃអ្នកជួល ស្កាសី ស្នាមមមដៃម្ចាស់ផ្ទះ
ប្ដី ប្ប្ពន្ធ ទី១ ទី២


វិធី​គ្រប់​គ្រង​ចំណាយ

វិធី​គ្រប់​គ្រង​ចំណាយ

និយាយ​ដល់​រឿង​ចំណាយ​មនុស្ស​ភាគ​ច្រើន​ជួប​ប្រទះ​បញ្ហា​ប្រហាក់​ប្រហែល​ គ្នា គឺ​ទើប​តែ​នឹង​បើក​ប្រាក់​ខែ​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ មិន​ដឹង​បាត់ប្រាក់​ទៅ​ណា​អស់ រួច​ក៏​ចោទ​សួរ​ខ្លួន​ឯង​ថា ខ្ញុំ​ដូច​ជា​មិន​បាន​ចាយ​វាយ​អី​ខ្ជោះ​ខ្ជាយ​ទេ ហេតុ​អ្វី​ក៏​អស់​ប្រាក់​ទៅ​ណា​លឿន​ម្ល៉េះ? អ្នក​ខ្លះ​ថា ដាច់​ខែ​ដាច់​ខ្យល់ ។

ចូរ​អនុវត្ត​តាម​ដំណាក់​កាលទាំង​បួន​​ខាង​ក្រោមដើម្បី​គ្រប់​គ្រង​ចំណាយប្រកប​ដោយ​ប្រសិទ្ធភាព​៖
  1. ធ្វើ​បញ្ជី​តាមដាន​ចំណាយ​ប្រចាំ​ថ្ងៃ
  2. ធ្វើ​បញ្ជី​ចំណូល​និង​ចំណាយ​ប្រចាំ​ខែ
  3. ស្វែង​រក​មធ្យោបាយ​កាត់​បន្ថយ​ចំណាយ
  4. ស្វែង​រក​មធ្យោបាយ​បង្កើន​ចំណូល

តាម​ដាន​ចំណាយ​ប្រចាំ​ថ្ងៃ

ជា​រៀង​រាល់​ថ្ងៃ​ចូរ​កត់​ត្រា​គ្រប់​ចំណាយ​ទាំង​អស់ រាប់​ចាប់​តាំង​ពី​កាហ្វេ​ គុយ​ទាវ​ ឡើង​ទៅ។ ចូរ​អនុវត្ត​បែប​នេះ​រាល់​ថ្ងៃ​ នោះ​អ្នក​នឹង​រក​ឃើញ​ថា​ អ្នក​បាន​ចាយ​វាយ​ខ្ជោះ​ខ្ជាយ​លើ​អ្វី​ខ្លះ​ អ្វី​ដែល​ជា​ចំណាយ​ចាំបាច់ អ្វី​ដែល​ជា​ចំណាយ​មិន​ចាំបាច់។ ចូរ​កាត់​បន្ថយ​ឬ​កុំ​ចាយ​លើ​របស់​ដែល​មិន​ចាំ​បាច់។

តារាង​ចំណូលនិង​​ចំណាយ​

ចូរ​កត់​ត្រា​ចូល​ទាំង​អស់​នូវ​រាល់​ចំណូល​របស់​អ្នក​មក​ពី​ប្រភព​ផ្សេង​ៗ ឧទាហរណ៍ ចំណូល​ពី​ការងារ អាជីវកម្ម ការប្រាក់ ។ល។

ចូរ​បែង​ចែក​ចំណាយ​ជា​ពីរ​ប្រភេទ គឺ​ចំណាយ​ថេររួម​មាន​ដូចជា​ឈ្នួល​ផ្ទះ ថ្លៃ​សាលា ថ្លៃ​ធានា​រ៉ាប់​រង... និង​ចំណាយ​ប្រែប្រួល រួម​មាន​ដូច​ជា ថ្លៃ​ទឹក ថ្លៃ​អគ្គិសនី ថ្លៃ​អាហារ​... ។

គន្លឹះ​កាត់​បន្ថយ​ចំណាយ
  1. ត្រូវ​ចាយ​វាយ​ទៅ​តាម​ផែនការ​ចំណាយ
  2. ដាក់​ប្រាក់​តាម​ខ្លួន​តិច​ៗ​បាន​ហើយ​ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ដក​ចាយ​ច្រើន
  3. ទិញ​ទំនិញ​ដែល​ចំា​បាច់​តែ​ប៉ុណ្ណោះ
  4. មុន​ទៅ​ទិញ​ទំនិញ​ត្រូវ​មាន​បញ្ជី​មុខ​ទំនិញ​ដែល​ត្រូវ​ទិញ ដើម្បី​ជៀស​វាងកុំ​ឲ្យ​​ទិញ​តាម​តែ​ចិត្ត​ចង់
  5. ខ្ចប់​អាហារ​ថ្ងៃ​ត្រង់​ពី​ផ្ទះ​ទៅ​ ជាជាង​បរិភោគ​នៅភោជនីដ្ឋាន
  6. បង់​ថ្លៃ​ទឹក​ អគ្គិសនី និង​ថ្លៃ​ដទៃ​ទៀត ឲ្យ​ទាន់​ពេល​ដើម្បី​ជៀស​វាង​ការ​ផាក​ពិន័យ
  7. ឆែក​មើល​ចំណាយ​ប្រចាំខែ​ រួច​សួរ​ខ្លួន​ឯង​ថា​អ្នក​ពិត​ជា​ត្រូវការ​របស់​ទាំង​នោះ​មែន​ឬ
  8. កាត់​ប្រាក់​ចេញ​ពី​គណនី​ប្រាក់​ខែ​ដោយ​ស្វ័យ​ប្រវត្តិ​រៀង​រាល់​ខែ​ចូល​ក្នុង​ខ្ទង់ស​ន្សំ
  9. ស្វែង​រក​ប្រភព​ចំណូល​ផ្សេង​ទៀត ចូរ​សួរ​ខ្លួន​ឯង​ថា​ក្រៅ​ពី​ប្រភព​ចំណូល​សព្វ​ថ្ងៃ​តើ​អាច​រក​ចំណូល​មក​ពី​ប្រភព​ណា​ផ្សេង​បន្ថែម​ទៀត​ទេ។
  10. ចូរ​រក្សា​ទុក​ឯកសារ​បញ្ជី​ស្នាម​ឲ្យ​មាន​របៀប​រៀប​រយ និង​មាន​សុវត្ថិភាព។
  11. ចូរ​ពិនិត្យ​និង​វាយ​តម្លៃ​លើ​ចំណាយ​ចំណូល​របស់​ខ្លួន​ជា​ទៀង​ទាត់​។

របៀប​រៀបចំ​កាលវិភាគ​សិក្សា

របៀប​រៀបចំ​កាលវិភាគ​សិក្សា

កាលវិភាគ ​ស្វ័យ​សិក្សា គឺ​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ដែល​ជួយ​ឲ្យ​​សិស្ស​និស្សិត​ទទួល​បាន​ជោគជ័យ​ គ្រប់​សមរភូមិ​ប្រឡង។ កាល​វិភាគ​ធ្វើ​ឲ្យ​សិស្ស​និស្សិត​ចំណាយ​ពេល​វេលា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ជួយ​បញ្ជៀស​ការ​សម្រុក​រៀន​ទាំ​ង​បង្ខំ (ក្របីបាត់​ទើប​ធ្វើ​របង ដល់​ពេល​ប្រឡង​ទើប​ខំ​រៀន)។ ដើម្បី​រៀប​ចំ​កាល​វិភាគ​ឲ្យ​បាន​ល្អ​ចូរ​គិត​ដល់​ចំនុច​ដូច​ខាង​ក្រោម៖

១. បែង​ចែក​ពេល​វេលា​ជា​ចំណែក​ៗ ពោល​គឺ​រៀន​៥០​នាទី សម្រាក​១០​នាទី។

២. ​បែង​ចែក​ពេល​វេលា​សម្រាប់​ដំណេក​យ៉ាង​ហោច​ណាស់​ពី​៧​ទៅ​៨​ម៉ោង​រាល់​យប់​។ ប្រការ​សំខាន់​គួរ​ចូល​គេង​ពី​ម៉ោង​១០​យប់​ដល់​ភ្លឺ។

៣. រៀប​ចំ​ពេល​វេលា​​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការ​បរិភោគ​អាហារ។

៤. ​បែង​ចែក​ពេល​វេលា​សម្រាប់​លំហាត់​ប្រាណ និង​ទំនាក់​ទំនង​ជាមួយ​សង្គម​ខាង​ក្រៅ​ ពី​ព្រោះ​ការ​រស់​នៅ​មិន​មែន​សម្រាប់​តែ​ការ​សិក្សា​មួយ​មុខ​ទេ។

៥. គួរ​យក​ពេល​ថ្ងៃ​ជា​ពេល​សម្រាប់​សិក្សា ព្រោះ​តាម​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ការ​រៀន​នៅ​ពេល​ថ្ងៃ​១​ម៉ោង​មាន​ប្រសិទ្ធភាព​ស្មើ​នឹង​ការ​រៀន​១​ម៉ោង​កន្លះ ​នៅ​ពេល​យប់។

៦. គួរ​លៃ​ម៉ោង​សម្រាប់​រំលឹក​មេរៀន​រយៈពេល​ខ្លី​ៗ​មុន​និង​​ក្រោយ​ពេល​រៀន​មុខ​វិជ្ជា​នីមួយៗ​នៅ​សាលា។

៧. ​ចូរ​ប្រើ​ប្រាស់​​ម៉ោង​ទំនេរ​ដែល​អ្នក​ធ្លាប់​តែ​ខ្ជះ​ខ្ជាយ​ពីមុន។

៨. ក្នុង​កាល​វិភាគ​នីមួយៗ​គួរ​ជៀស​វាង​រៀប​រាប់​លំអិត​ពេក។

វិធី​រៀន​យក​និទ្ទេស A

វិធី​រៀន​យក​និទ្ទេស A


១. រំលឹក​មេរៀន​ដែល​អាច​នឹង​ចេញ​ប្រឡង​រៀង​រាល់​យប់​មុន​គេង។
២. អាន​មេរៀន​យ៉ាង​ហោច​ណាស់​បី​ដង​មុន​ពេល​ចូល​រៀន រួច​កត់​ចំណាំ​ខ្លឹមសារ​សំខាន់​ៗ។
៣. ចាប់​ឲ្យ​បាន​នូវ​មូលដ្ឋាន​គ្រឹះ​មុខ​វិជ្ជា​នីមួយៗ​ ដើម្បី​ងាយ​ស្រួល​រៀន​មេរៀន​ក្រោយ​ៗ​ទៀត។
៤. មក​រៀន​ទៀង​ទាត់។
៥. រៀន​ធ្វើ​លំហាត់​ពី​សៀវភៅ​ផ្សេង​ៗ​ឲ្យ​បាន​ច្រើន។
៦. ស្វ័យ​សិក្សា​មុន​ពេល​បវេសនកាល​ចូល​មក​ដល់។
៧. ស្វែងរក​កន្លែង​ស្វ័យ​សិក្សា​ដែល​សម​ស្រប​បំផុត​សម្រាប់​ខ្លួន​ឯង។
៨. ហាត់​សម​ធ្វើ​តេស្ត​ប្រឡង​​ឲ្យ​បាន​ច្រើន។
៩. ធ្វើ​លំហាត់​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ។
១០. រាប់​អាន​មិត្ត​ភក្តិ​ឲ្យ​បាន​ច្រើន​ ពិភាក្សា​លំហាត់ និង​ស្វ័យ​សិក្សា​ជាមួយ​គ្នា។
១១. ពុះ​ពារ​ស្ទុះ​ស្ទា​ស្រវា​ស្រទេញ​ចង់​បាន​និទ្ទេស A។
១២.មាន​ចិត្ត​ស្រឡាញ់​ការ​សិក្សា
១៣. បរិភោគ​អាហារ​ដែល​ផ្តល់​ផល​ល្អ​ដល់​សុខភាព។


សាងខ្លួនឯង ភាគ ៧ ចប់

លោក​មាន​ប្រដៅ​ទុក​មួយ​បែប​ទៀត​ថា នៅក្នុង​វិជ្ជាជីវៈ​សព្វ​យ៉ាង​ទោះ​ជា​អ្នក​រដ្ឋការ​ក្តី​​ ជា​ភ្នាក់​ងារ​ឬលេខា​ធិការ​ នៅក្នុង​ហាង​ជំនួញ​ឬ​ក្រុមហ៊ុន​ណា​នីមួយ​ក្តី យើង​ត្រូវ​ដំកល​មនុស្ស​ពីរ​នាក់​ ដែល​មាន​នៅ​ចំពោះ​មុខ​​យើង​ ម្នាក់​មាន​ឋានៈ​ខ្ពស់​ជាង​យើង​ខ្លាំង​ ហើយ​ដែល​យើង​គោរព​រាប់​អាន​ថា​ជា​មនុស្ស​អង់​អាច​ឈ្លៀវ​ឆ្លាត​ជាង​យើង​បំផុត ​ ហើយ​មនុស្ស​ម្នាក់​ទៀត​ជា​អ្នក​មាន​ឋានៈ​ខ្ពស់​ជាង​យើង​មួយ​កម្រិត​។ មនុស្ស​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​យើង​ខ្លាំង​​ ដំកល់​ទុក​សម្រាប់​ជាគម្រូ​ទុក​ប្រតិបត្តិ​តាម ទាំងកាយ​វិការ​ ពាក្យ​សំដី​ និង​រឿង​គ្រប់​យ៉ាង​។​ មនុស្ស​ដែល​មា​ន​ឋានៈ​ខ្ពស់​ជាង​យើង​មួយ​កម្រិត​ទុក​សម្រាប់​ប្រកួត​ឲ​ស្មើ​ ឬ​ខ្ពស់​ជាង​ (តែ​ប្រយ័ត្ន​កុំ​ធ្លោយ​ប្រាប់​ឲ​គេ​ដឹង​ខ្លួន)។ កាល​បើ​យើង​ដេញ​ទាន់​ជន​ដែល​យើង​ដម្កល់​ទុក​សម្រាប់​ប្រកួត​ហើយ​ យើង​ក៏​ដំកល់​ជន​ដទៃ​ទៀត​ សម្រាប់​ប្រកួត​តទៅ​ទៀត​។

ភាព​ជាអ្នក​មាន​ចិត្ត​រឹង​ប៉ឹង

គុណសម្បត្តិ​ដ៏​សំខាន់​បំផុត​ក្នុង​ខ្លួន​ វីរបុរស​ឬ​មហា​បុរស​ គឺ​ភាព​ជាអ្នក​មាន​ភាព​រឹង​ប៉ឹង​​។ "​រឹង​ប៉ឹង​"​ តែ​មិន​រឹង​ថ្អឹង​ "​ទន់​ភ្លន់​"​ តែ​មិនទន់​ខ្សោយ​។ ជន​ដែលមាន​ចិត្ត​រឹង​ប៉ឹង​តែង​ មិន​ឆេវ​ឆាវ​ឬ​ក្រោធ​ខឹង​ងាយ​ទេ​។ លក្ខណៈ​មនុស្ស​រឹង​ប៉ឹង​មាន​៤​ប្រការ​ (១)​មិន​ចេះ​ពោល​ពាក្យ​ថ្ងូរ​ (២)​មិន​ត្រូវ​ការ​ចង់​ដឹង​ថា​ អ្នក​ដទៃ​គិត​ពី​ខ្លួន​ថា​យ៉ាង​ដូច​ម្តេច​ (៣)មិន​ប្រាប់​អាថ៌​កំបាំង​របស់​ខ្លួន​ដល់​អ្នក​ដទៃ​ និង​មិន​ត្រូវ​ការ​ចង់​ដឹង​ពីអាថ៌កំបាំង​របស់​អ្នក​ដទៃ​ និង​ (៤)​មិន​គិត​ថា​ខ្លួន​ជា​មនុស្ស​មាន​គ្រោះ​អាក្រក់​ អាច​នឹង​នាំ​យក​ហេតុការណ៍​ផ្សេង​ៗ​ មក​ធ្វើ​ជាប្រយោជន៍​ ដល់​ខ្លួន​បាន​ទាំង​អស់​។

មនុស្ស​ដែល​មាន​លក្ខណៈ​រឹងប៉ឹង​នោះ​ ក្រៅពី​លក្ខណៈ៤​ប្រការ​នេះ​ មានលក្ខណៈ​ដែល​យើង​អាច​កត់​សំគាល់​បាន​យ៉ាង​ងាយ​ដទៃ​ទៀត​គឺ​ ជា​មនុស្ស​មិន​កញ្អក់​កញ្ឆែង​ ចលនា​គ្រប់​យ៉ាង​របស់​រាង​កាយ​ សូម្បី​តែ​ចលនា​ភ្នែក​មើល​អ្វី​មួយ​ ក៏​សុទ្ធ​តែ​មាន​ការ​ត្រិះ​រិះ​ពិរចារណា ហើយ​ទើប​ធ្វើ​ ឥត​មាន​ធ្វើ​កាយ​វិការ​ក្នុង​ឥរិយាបថ​ដែល​ឥត​ប្រយោជន៍​ទេ​ បើ​ធ្វើ​ចលនា​ឥរិយាបថ​ណាមួយ​ គឺ​ធ្វើ​ទៅ​ដោយ​ប្រយ័ត្ន​ប្រយែង​ បើ​នឹង​ឈរ​ក៏​ឈរ​ដាក់​ទំងន់​ជើង​ទាំង​ពីរ​ស្មើ​គ្នា​ ពុំ​មែន​ធ្ងន់​មួយ​ស្រាល​មួយ​នោះ​ទេ​ ឬក៏​ឈរ​ជើង​តែ​មួយ​ ហើយ​ជើង​មួយទៀត​ផ្អែក​ទៅ​លើ​អ្វី​ឡើយ​ ការនិយាយ​ច្បាស់ៗ​ មិន​ញាប់ខ្លះ​រង្វើល​ខ្លះ​ឡើយ​ បាន​សេចក្តី​ថា​ ឥរិយាបថ​គ្រប់​យ៉ាង​នឹង​ន​ជានិច្ច បើ​យើង​បាន​ឃើញ​ជន​ប្រភេទ​នេះ​ហើយ​ គប្បី​ដឹង​ថា​ជា​មនុស្ស​មាន​លក្ខណៈ​រឹង​ប៉ឹង​។

យើង​គប្បី​សង្កេត​ម្យ៉ាង​ទៀត​ថា​ ក្នុង​កង​ទ័ព​ហេតុ​អ្វី​ទើប​គេ​ត្រូវ​បង្ហាត់​ឲ​ឈរ​ដូច​តុក្កតា​។​ ការធ្វើ​ចលនា​គ្រប់​យ៉ាង​ឲ​ធ្វើ​ដោយ​ស្វា​ហាប់​ ដើរ​ឲត្រូវ​ចង្វាក់​។ ការហាត់​បែប​នេះ គឺ​ដើម្បើ​ឲទាហាន​ ចេះបង្គាប់​រាង​កាយ​ឲ​នៅ​ក្រោម​ការ​ឃុំ​របស់​ចិត្ត​ ជាសញ្ញាសំគាល់​នៃភាព​មាន​ស្មារតី​ជានិច្ច​ ហើយ​និង​ឲ​ទាហាន​មាន​ចិត្ត​រឹង​ប៉ឹង​។

ក្នុង​ទស្សនវិជ្ជា​អឺរ៉ុប​ក្តី​ លទ្ធិយោគី របស់​ឥណ្ឌា​ក្តី លក្ខណៈ​មាំ​ទាំ​រឹង​ប៉ឹង​នេះ​ ជា​ប្រការ​ដ៏​សំខាន់​បំផុត​ ដែល​គេ​តែង​ប្រដៅ​ឲ​បណ្តុះ​ឲ​មាន​ឡើង​ក្នុង​ខ្លួន​។​ វិធី​បណ្តុះ​នេះ ​​គេ​ឲចាប់​ផ្តើម​ដោយការ​បង្គាប់​រាង​កាយ​របស់​ខ្លួន​ជាមុន​ ឲ​ព្យាយាម​មិន​ឲ​រាង​កាយ​ធ្វើ​ចលនា​ដោយ​ប្រាសចាក​ការ​ឃុំ​គ្រង​របស់​ចិត្ត និង​មិន​ឲ​ធ្វើ​ចលនា​ ដោយ​មិន​ចំបាច់។​ ប្រការ​មួយ​ទៀត​ វេលា​ចូល​ដេក​មុន​នឹង​លក់​ គេ​បង្គាប់​ឲ​ធ្វើ​ចិត្ត​ឲ​មាំទាំ​ថា​ ស្អែក​នេះ​ដួង​ចិត្ត​របស់​យើង​ ត្រូវ​រឹង​ប៉ឹង​ក្រៃ​លែង​ឡើង​ជាង​ថ្ងៃ​នេះ ដល់​ភ្ញាក់​ពី​ព្រលឹម​ឡើង​ ក៏​ដាក់​ជំនឿ​ក្នុង​ខ្លូន​ឯង​ថា​យើង​មាន​លក្ខណៈ​រឹង​ប៉ឹង​ និង​ត្រៀម​ជាស្រេច​ ដើម្បី​ប្រឈម​មុខ​ និង​ភាព​លំបាក​តោក​យ៉ាក​ផ្សេង​ៗ​នៃ​ជីវិត។

សាងខ្លួនឯង ភាគ ៦

យើង​នឹង​លើក​យក​ការ​សាង​គោលបំណង​និង​ការសាង​ចិត្ត​រឹង​ប៉ឹង​ ដែលមាន​បក​ស្រាយ​លំអិត​ក្នុង​សៀវភៅ​សាង​ខ្លួនឯង​ មកបរិយាយ​យ៉ាង​សង្ខេប​ដូច​តទៅ​នេះ

គោលបំណង

ដំណើរ​ជីវិត​របស់​មនុស្ស​យើង​ប្រៀប​ដូច​ជាការ​ដើរ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ មួយ​ យើង​ត្រូវ​រើស​ផ្លូវ​ណាមួយ​សម្រាប់​ដើរ​ បើ​យើង​ដើរ​ចេញ​ទៅ​តាម​យថាកម្ម​​ ក៏​មិនដឹង​ថា​ទៅ​ដល់​ទីណា​ឡើយ​។ មនុស្ស​យើង​កាល​ណា​តែ​ធំ​ឡើង​ជីវិត​ក៏​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស​។​ យើង​ឃើញ​ថា​ តាំង​ពី​ដឹង​ក្តី​រហូត​ដល់​អាយុ​២០​ឆ្នាំ ពេល​វេលា​​កន្លង​ទៅ​យឺតៗ​ ប្រាកដ​ហាក់​ដូច​ជា​ជីវិតរបស់​មនុស្ស​វែង​យឺន​យូរ​គ្មាន​ទី​បញ្ចប់​។ តែ​រំលង​ពី​២០​ឆ្នាំ​ ឡើង​ទៅ​ ហាក់​ដូចជាលឿន​ឡើង​រាល់​ថ្ងៃ។​ មនុស្ស​ដែល​ចាស់​ហើយ​តែង​សោក​ស្តាយ​ចំពោះ​យុវភាព​ ដែល​មិន​អាច​ត្រឡប់​មក​វិញ​បាន ដោយ​តូច​ចិត្ត​ក្នុង​ការដើរ​ផ្លូវ​ខុស​ ឬ​ក៏គិត​ថា​ប្រសិនបើ​ជាចាប់​យក​គោលការណ៍​អ្វី​មួយ​ជាមាំទាំ ហើយ​ប្រាកដ​ជា​នឹង​ទទួល​បាន​ការលូត​លាស់​ជាង​នេះ​ពុំ​ខាន។ លោក​អ្នក​ប្រាជ្ញ​ទាំងឡាយ​ពិសោធន៍​ ឃើញ​ថា​ជីវិត​របស់​មនុស្ស​កន្លង​ផុត​ទៅ​ដោយ​ទទេ​អស់​១/៣ ដោយ​ការចាប់​នេះ​ចាប់​នោះ​មិន​ឆ្ពោះ​ត្រង់​ណា​។ កាល​បើ​យើង​យល់​ជាក់​ច្បាស់​យ៉ាង​នេះ​ហើយ ចាំបាច់​ត្រូវ​តែ​សម្រេច​ចិត្ត​ឲ​ច្បាស់​លាស់​ពិតប្រាកដ​ ជ្រើស​រើស​ណាមួយ​តែមួយគត់​ឲមាំ។ តើ​យើង​ចង់​ក្លាយ​ជាអ្វី​ក្នុង​ឆាក​ជីវិត ជាមេទ័ព​ដ៏​ល្បី​ឈ្មោះ​ជាទីបំផុត​ ឬជាអ្នក​ប្រាជ្ញ​ដែល​គេ​គោរព​រាប់​អានទាំង​នគរ ឬ​ជាមេធាវី​ដ៏​ល្បី​ល្បាញ​មាន​ប្រាក់​ចំណូល​រាប់​ម៉ឺន​ក្នុង​មួយ​ថ្ងៃ ឬជា​អ្នក​ជំនួញ​ដែលមាន​អំណាច​បណ្តាល​ឲ​ថ្លៃ​ប្រាក់​ក្នុង​ប្រទេស​ឡើង​ចុះ​ តាម​ចិត្ត។ល។​ កាល​បើ​បាន​ជ្រើស​រើស​យក​ផ្លូវ​ណាមួយ​ហើយ​ ត្រូវ​មាន​សេចក្តី​ត្រូវ​ការ​ខ្លាំង​ក្លា ក្នុង​ផ្លូវ​នោះ​ បំណង​នឹង​ឲ​បណ្តុះ​ផល​នោះ​តែ​ម្យ៉ាង​។

លោក​អ្នក​ប្រាជ្ញ​ប្រដៅ​ទុក​មួយ​បែប​ទៀត​ថា​ ឲធ្វើ​គ្រឿង​សំគាល់​ណាមួយ​ទុក​កន្លែង​ដែល​យើង​អាច​មើល​ឃើញ​រាល់​ថ្ងៃ ដូច​ជា​កត់​ទុក​លើ​ក្រដាស​ឬ​កូន​សៀវភៅ​ផ្ទាល់​ខ្លួន​ ធ្វើ​ត្រា​វាយ​លើ​សៀវភៅ​ ឬ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ​ឲតែ​ជា​ហេតុ​ ឲ​យើង​នឹង​ឃើញ​នូវ​គោលបំណង​របស់​យើង​ តែ​កុំ​ប្រាប់​អ្នក​ណា​ឲ​ដឹង​!

"​គោលបំណង​" ប្រៀប​ដូច​ជាការ​បាញ់​ព្រួញ​ឲ​ត្រូវ​ផ្ទាំង​ស៊ីប​ដែរ គឺ​ត្រូវ​ប្រកាន់​គោលការណ៍​ពីរ​យ៉ាងៈ (១) តាំង​ចិត្ត​ឲ​បាញ់​ចំ​កណ្តាល​ (២) តម្រង់​ចុង​ព្រួញ​ឡើង​លើ​បន្តិច​ ព្រោះ​ក្នុង​រយៈ​ឆ្ងាយ​ព្រួញ​អាច​រត់​ចុះ​ទាប។ យ៉ាងណាមិញ​ គោលបំណង​របស់​មនុស្ស​យើង​ក៏​ដូច​គ្នា​ដែរ​ (១) ត្រូវ​ប៉ង​តែ​លើ​គោលដៅ​ដែល​យើង​ត្រូវការ​នោះ​តែ​ម្យ៉ាង និង​ (២)​ ត្រូវ​ប៉ង​ឲ​ខ្ពស់បន្តិច​ព្រោះ​សេចក្តី​ព្យាយាម​របស់​មនុស្ស​យើង​ យូរ​ទៅ​អាច​ថយ​ចុះ​ខ្លះ​។

គោលបំណង​ដែលអាច​សម្រេច​ទៅ​បាន​ត្រូវ​គោរព​ទៅតាម​លក្ខណ្ឌ​២​យ៉ាង​ (១) ជារបស់​ដែល​អាច​ទៅ​បាន​(ប្រសិន​បើ​អ្នក​ចង់​បាន​ផ្កាយ​មួយ​មក​តាំង​លំអ​ផ្ទះ ​ គោលបំណង​នេះ​មិន​បាន​សម្រេច​ឡើយ​) និង​ (២)​ ត្រូវ​អាស្រ័យ​លើ​ខ្លួន​ឯង​(អ្នក​សុំទាន​ម្នាក់​ ចង់​ក្លាយ​ជា​សេដ្ឋី ដោយប្រកប​របរ​សុំទាន​គេ​ គោលបំណង​​នេះ​មិន​សម្រេច​ទេ​ ព្រោះ​ត្រូវ​ពឹង​ផ្អែក​លើ​អ្នក​ដទៃ​ទាំង​ស្រុង​។



សាងខ្លួនឯង ភាគ ៥

ក្នុង​រយៈកាល​ធ្វើ​សង្រ្គាមនៅ​ប្រទេស​អេហ្សីប្ត​នេះ​ ណាប៉ូឡេ​អុង​បានដឹង​ច្បាស់​ថា​ រដ្ឋាភិបាល​មាន​អំណាចទន់់​ខ្សោយ​ ហើយ​ទើប​គាត់​ត្រឡប់​មក​កាន់​ក្រុង​បារីស ដោយសារ​ជ័យ​ជំនះ​របស់​ខ្លូន ទើប​ប្រជាជន​រាប់អាន​ច្រើន​ រហូត​ដល់​បាន​ជា​ប្រមុខ​រដ្ឋាភិបាល​ថ្មី សាង​ប្រយោជន៏​ដ៏​ច្រើន​ដល់​ជាតិ​បារាំង។​ អាយុ​ ៣៦ ឆ្នាំ​ ក៏​ប្រកាស​តាំង​ខ្លួន​ជា​អធិរាជ​ នៃ​ប្រទេស​បារាំង។​ ណាប៉ូឡេអុង​ គឺ​ជា​ឧទាហរណ៍​មួយ​ ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​មនុស្ស​ដែលមាន​ភាព​រឹង​ប៉ឹង​អត់​ធន់​។

កាលបើ​ធ្វើគ្រោងការណ៍​អ្វី​មួយ​ហើយ​ តែង​យក​ជីវិត​ទៅប្តូរ​​ ដើម្បើ​សម្រេច​ឲ​បាន​នូវ​គម្រោងការណ៍​នោះ។ កាល​ដែលគាត​អាច​សាង​ខ្លួន​ឡើង​ដល់​ឋានៈខ្ពស់​បំផុត​​ ដែល​មនុស្ស​អាច​នឹង​ឡើង​ទៅ​បាន​យ៉ាង​នេះ​ ក៏​ព្រោះ​លក្ខណៈ​រឹង​ប៉ឹង​ជាប្រធាន​។​ ណាប៉ូឡេ​អុង​បានទទួល​ការសរសើរ​ថា​ជាមេទ័ពដ៏មានថ្វីដៃ​បំផុត​ក្នុងលោក។​ តែ​ក៏​បាន​ទទួលការរិះ​គន់​ថា​ជាអ្នក​ប្រាថ្នា​ ធ្វើ​ជាម្ចាស់​លើ អឺរ៉ុប ទាំងមូល​ ទាល់​តែ​ទីបំផុត​ ប្រទេសទាំង​ឡាយ​ក្នុង​អឺរ៉ុប​លើក​គ្នា​ចោម​វាយ​ ណាប៉ូឡេអុង។​ ណាប៉ូឡេអុង​បាក់​ទ័ព​លើក​ដំបូង​នៅ​ប្រទស​រុស្ស៊ី ហើយតមក​ក៏​នៅតែមាន​ការទទួល​បរាជ័យ ទាល់តែ​ត្រូវ​ហៀប​ចូលដល់​ទី​ក្រុង​បារីស។​ ណាប៉ូឡេអុង​ គាត់​ក៏ប្រញាប់​មកការពារ​ បារីស​ តែដល់​រៀប​នឹង​ចូលដល់​ក៏ដឹង​ថា​ រដ្ឋសភា​បាន​ប្រកាស​តាំង​រដ្ឋាភិបាល​ថ្មី​មួយ​ទៅហើយ​ ទើប​ត្រឡប់​ទៅកាន់ ហ្វុងតែនប្លូ ចំងាយ​ពីបារីស​ ៦០ គ.ម ទ្រង់​លា​ចាក​រាជ​សម្បត្តិ។​ ឯ​ខាង​ក្រុង​បារីស​ក៏តាំង​ស្តេច​ ល្លីស៍ទី១៨​ ដែលជាវង្ស​ក្សត្រ​ចាស់​ របស់​ប្រទេស​បារាំង​​ឡើង​ជា​ម្ចាស់​ផែនដី។

ណាប៉ូឡេអុង​ លាចាករាជសម្បត្តិ​ហើយ​ ក៏​សត្រូវ​របស់​ព្រះ​អង្គ​នៅតែ​ពុំ​ទុកចិត្ត​ ទើប​បង្គាប់​ឲរដ្ឋាភិបាល​បារាំង យក​ណាប៉ូឡេ​អុង​ ទៅបំបរបង់​ឯកោះ​ទៀត​ ណាប៉ូឡេអុង​ប្រាថ្នា​នឹង​ផ្តេច​បង់​ជីវិតព្រះ​អង្គ​ឯង តែ​មានគេ​ឃាត់​ទាន់​ ក៏ត្រូវនាំ​ទៅ​ចោលឯ​កោះ​អេលប៍​ នៅ​ថ្ងៃ​១២​ មេសា ១៧១៣។

សូម្បី​នាំយក​ទៅ​ចោល​ឯកោះ​ហើយ ណាប៉ូឡេអុង​ ក៏ពុំ​អស់ពិស នៅទីនោះ​ពុំដល់​មួយ​ឆ្នាំ​ផង​ ក៏លប​ចុះ​ទូក​គេច​វាង​នាវា​ចំបាំង​អង់គ្លេស មកកាន់ទីគោក​បានទៀត។​ ល្វីស៍ទី១៨​ ទ្រង់​ជ្រាប​ ក៏បញ្ជូន​កងទ័ពទីចាប់​។​ តែកាល​កងទ័ព​ទៅ​ជួប​ណាប៉ូឡេអុង​ហើយ ពុំ​ចាប់​ទេ​ត្រឡប់ជាចូលនឹង​ណាប៉ូឡេអុង​ទាំង​អស់​ ទៅវិញ។​ ណាប៉ូឡេអុង​ទើប​ បានកម្លាំង​ទ័ព​លើកចូល​មកកាន់​ទីក្រុង​បារីស​។​ ព្រះបាទ​ល្វីស៍ ១៨​ ក៏​ស្តេច​ទ្រង់​ភាស​ខ្លួន​ទៅកាន់​ប្រទេស​​ បែលហ្សិក ព្រោះ​ទ្រង់​ជ្រាប​នឹង​នៅតទល់​ជាមួយ​ ណាប៉ូឡេ​អុង​ ពុំបាន​ឡើយ។​ កាលដែល​ណាប៉ូឡេអុង​ត្រឡប់​មកគ្រានេះ​ គ្រប់ប្រទេស​អឺរ៉ុប​ ចាត់ទុក​ថាជា​ ការប្រកាស​សង្រ្គាម​ទើបនាំ​គ្នា​ចោម​វាយ​ណាប៉ូឡេ​អុង។​ ចំណែក​ ណាប៉ូឡេអុង​ ក៏​តស៊ូ​ដោយ​យល់​ថា​ជាទីបំផុត​នៃជីវិត។ ទីបំផុត ក៏ត្រូវទ័ព​បច្ចាមិត្រ​ចាប់កណ្តាលសង្រ្គាម និងបញ្ជូន​ទៅកាន់​កោះ សាំង្ត​អេលេន នៅទីនោះ​បាន​៦ឆ្នាំ​ ក៏អស់​ព្រះ​ជន្ម​ក្នុងជន្មាយុ​ ៥២​ ឆ្នាំ។

សាងខ្លួនឯង ភាគ ៤


ឆ្នាំ​ ១៦១៦ ដែល​ត្រូវ​សាល​នោះ​កោះ​ឡើង​ តែ​ការយល់​ព្រម​នេះ​គ្រាន់​តែ​ដើម្បើ​រស់​នៅ​ធ្វើការ​តទៅទៀត​តែ​ប៉ុណ្ណោះ ព្រោះបើ​មិនយល់​ព្រម​ថាកែប្រែ​ទេ​ អាច​នឹង​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត។ ដឹង​ការពិត​ហើយ​លាក់ទុក​ពុំ​បាន ក្រោយមក ​តម្រា​តារាសាស្ត្រ​មួយ​ បាន​ត្រូវ​ចេញ​ផ្សាយ​ ក៏ទាក់​ទង​រឿង​ផែន​ដី​វិល​ទៀត​ ទោះបី​កំពុង​ឈឺ​ក៏ដោយ​ ត្រូវ​តែចូល​ទៅកាន់​ សាល ខាន​ពុំ​បាន នាក្រុង​រោម​ នៅថ្ងែ​ទី​២២​មិថុនា​ ១៦៣៣​ កាលិលេ​ អាយុ​៦៩​ ឆ្នាំ​ សាល​ជំនុំ​ជំរះ​អស់​រយៈ​កាល​៦​ខែ​ គាត់​ត្រូវ​សន្យា​ជាលាយលក្ខណ៍អក្សរ​ប្រកាស​ថា​ លះ​បង់​ការយល់​ឃើញថា​ ផែនដី​វិល​នោះ​ម្តង​ទៀត​ ក្នុង​ព្រះ​បរមនាម​ដ៏​សក្តិសិទ្ធិ​នៃ​ព្រះ​ហ្សេ​ស៊ុយ​គ្រិស្ត​ តែ​ការ​នៅ​តែ​ប្រព្រឹត្ត​ល្មើស​រហូត​ដល់​ទៅ​ពីរលើក​យ៉ាង​នេះ​ គាត់​ពុំ​អាច​នៅ​ជាមនុស្ស​គ្មាន​ទោស​បាន​ឡើយ​ ត្រូវសាល​អ្នក​បួស​កាត់​ទោស​ ដាក់​គុក​ដោយ​ឥត​មាន​កំណត់​។​ មួយ​រំពេច​ប៉ុណ្ណោះ​ ត្រូវ​ជាប់​គុក​ក៏​ពិត​ តែ​គ្រាន់​តែ​គេ​សែង​ចេញ​ពី​ទី​ជំនុំ​ជំរះ​ គាត់​ក៏​ខ្សិប​ប្រាប់​គេ​ឯង​ភ្លាម​ថា​ "ការពិត​ផែនដី​វិល "​ ។

នៅក្នុង ​គុក​៤​ឆ្នាំ គាត់​នៅ​តែ​មាន​ឱកាស​ផ្សាយ​ចេញ ដោយ​លួច​លាក់នូវ​ទ្រឹស្តី​របស់​គាត់​ជានិច្ច​ ទី​បំផុត​គាត់​ក៏​ខ្វាក់​ភ្នែក​ទាំង​សង្ខាង​ ទើប​បាន​ចេញទៅ​រស់​នៅ​ក្រៅ​គុក​បាន​តែ​៥​ឆ្នាំ​ទៀត​ ប៉ុណ្ណោះ​អាយុ​ ៧៨​ឆ្នាំ​ ក៏ទទួល​មរណភាព នៅថ្ងៃ​ទី ៨​ មករា ១៦៤២។

ណាប៉ូឡេ​អុង​ បូណាប៉ារត៍​ (១៧៦៩ ១៨២១)
ណាប៉ូឡេអុង ​ កើត​នៅថ្ងៃ​ទី​១៥​សីហា ១៧៦៩ ក្នុង​ត្រកូលជនជាតិ​អីតាលីយាង ដ៏ក្រីក្រ​មានកូន​ច្រើន​ (សូមបញ្ជាក់​ថា ណាប៉ូឡេ​អុង​ នេះ​មិនមែន​ឈាម​ បារាំង​ទេ​ ការបានជាអធិរាជប្រទេស​បារាំង​នេះ​ អស្ចារ្យណាស់​) ដោយ​បានទទួលការអនុគ្រោះ​ពី​ចៅហ្វាយ​រដ្ឋ​ដែល​ខ្លួន​កើត​អាយុ​ ១១ឆ្នាំ បាន​ចូលរៀន​ក្នុង​សាលា​យោធា ដល់​អាយុ​១៧​ឆ្នាំ​ បាន​ឋានន្តរសក្តិ​ជា​ អនុ​សេនីយត្រី នៅរវាង​នោះ​ឯង​ដែល​ណាប៉ូឡេអុង​ បានដំណើរ​ជីវិត យ៉ាង​លំបាក​តោក​យ៉ាក​បំផុត​។​ អាយុ​២៥​ឆ្នាំ បាន​ជា​អនុសេនីយ​ឯក​ ធ្វើការបាន​ល្បី​ឈ្មោះ​ជាដំបូង​នៅ​ ទូឡុង តែ​ក៏​ឥត​ទទួល​ផលតបស្នង​ឲ​សក្តិ​សម​ដែរ។​ គាត់​ហៀប​តែ​នឹង​ចេញ​ទៅ​ទទួល​មុខការ​ឯ​ប្រទេស​ ទួរគី​ ទៅ​ហើយ។​ តែ​ចៃ​ដន្យ​គាត់​ត្រូវ​បាន​ជ្រើស​រើស​ឲ​ជាអ្នក​បង្រ្កាប​ប្រជា​ជន​ ដែល​ប្រឆាំង​នឹង​រដ្ឋការ​ថ្មី​ ហើយគាត់​ក៏​ធ្វើ​ទៅ​បាន​សម្រេច​យ៉ាង​ប្រសើរ ជាហេតុ​ឲ​គាត់​ទទួល​បាន​ឋានៈ​គ្រាន់​បើ​ឡើង។​ គាត់​រៀបការ ជាមួយនឹង​ស្រ្តី​ម្នាក់​ឈ្មោះ​ ហ្សូសែហ្វីន ដែល​ជាអ្នក​មានការ​ស្និទ្ធ​ស្នាល​នឹង​វរជន​ជាច្រើន​ ជាហេតុ​ឲ​ណាប៉ូឡេអុង​បាន​ឋានៈ​ខ្ពង់ខ្ពស់​ឡើង​ជាលំដាប់​។​ ក្រោយ​ពី​ការរៀបការ​ហើយ​គាត់​ទៅ​ធ្វើ​សង្រ្គាម​ឯ​ប្រទេស​ អ៊ីតាលី​ ធ្វើការនេះ​បាន​ជ័យ​ជំនះជានិច្ច​មក​ អាយុ​២៨​ឆ្នាំ​បាន​ជា​ឧត្តម​សេនីយ និង​ចេញ​ទៅ​ធ្វើ​សង្រ្គាម នៅ​ប្រទេស​អេហ្សីប្ត​ បាន​ជ័យ​ជំនះ​ដ៏​ធំ ជាហេតុ​ឲ​បាន​ទទួល​ការគោរព​រាប់​អាន​ ពី​ប្រជាជន​ទូទាំង​ប្រទេស​បារាំង។

សាងខ្លួនឯង ភាគ ៣

កាលិលេ កើត​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ​ ១៥៦៤ ឪពុក​ជា​គ្រូ​ភ្លេង​នៅ​ក្រុង​ពីស​ ប្រទេស​ អ៊ី​តាលី។

កាលិលេ កាលនៅ​ជាកុមារ​ជាមនុស្ស​ភ័យ​ខ្លាច​ច្រើន​ មានស្នូរ​ផ្គលាន់​ ផ្លែត​បន្ទោរ​ជាដើម​ ដល់​ពេញ​វ័យ​បរិបូណ៍​ឡើង​ ក៏​ក្លាយ​ទៅ​ជាមនុស្ស​ ធ្វើ​ប្រយោជន៍​ធំ​ដល់​សមនុស្ស​លោក​ គឺ​គ្រាន់​តែ​ឃើញ​ចង្កៀង​យោល​យោក ជាហេតុ​ក៏​អាច​រកវិធី​កំណត់​នូវ​ ចន្រ្ទ​គ្រាស​ សូរ្យ​គ្រាស បាន ​ ហើយ​ក្នុងការ​ទៅ​រស់​នៅ​ឯ​ក្រុង​វេនីស​ អាច​រក​ឃើញ​នូវ​កម្លាំង​ទំនាញ​ផែនដី​ នាំ​ឲ​ធ្វើ​ត្រី​វិស័យ​បាន​ បន្ទាប់​មក​ទៀត​អាច​ធ្វើ​គ្រឿង​ចក្រ​បូម​ទឹក​បាន​ ធ្វើ​គ្រឿង​វាស់​សីតុណ្ហភាពបាន​ ក្រោយ​មក​ទៀត​ធ្វើ​សម្រេច​នូវ​គ្រឿង​កែវ​យឹត​ ដែល​ក្លាយ​ជា​ឧបករណ៍​ខាង​តារាសាស្ត្រ​ រហូត​ដល់បច្ចុប្បន្ន​​នេះ​ មិន​តែប៉ុណ្ណោះ​ទ្រឹស្តី​ផែនដី​វិល ក៏​កកើត​ឡើង​យ៉ាង​ជាក់​ប្រាកដ​ពីពេល​នោះ​មក ដែល​ជាហេតុ​ឲ​គេ​សាង​នាឡិកា ប្រើ​បាន​រហូត​ដល់​សម័យ​នេះ​។

មិនមែន​កាលិលេ​អាច​ធ្វើ​នូវ​កិច្ច​ការ​ដ៏​មហា​ថ្លៃ​ទាំង​នេះ​បាន​ដោយ​ គ្មាន​ឧបសគ្គ​នោះ​ទេ​ គាត់​ធ្វើ​ការ​ពិសោធន៍​ បំពារ​បំពាន​ ពាក្យ​បុរាណាចារ្យ​ពោល​ ដែល​មាន​កំហុស​ស្មើ​នឹង​ការ​ប្រឆាំង​ចំពោះ​ព្រះ​ជាម្ចាស់​ដែរ​ គាត់​ក៏​ខ្ចាត់​ឃ្លាត​ចេញ​ពី​មាតុភូមិ​ទៅ​រស់​នៅ​ឯ​វេនីស​ ទើប​គាត់​ផុត​ពីគ្រោះ​ថ្នាក់​មួយ​គ្រាហ៍​ ហើយ​អាច​ធ្វើ​ឲ​សម្រេច​បាន​នូវ​កិច្ច​ការ​ដូច​ខាង​លើ​។​ ព្រោះ​នៅ​ វេនីស​ នេះ​គាត់​មាន​សេរីភាព​បរិបូរណ៍​ លើ​ពាក្យ​បុរាណាចារ្យ​ ដែល​កាល​ពីគាត់​រស់​នៅ​ ពីស​ ជាមាតុភូមិ​របស់​គាត់​ តែង​តែ​បាន​ទទួល​និង​ជាដំបង​ប្រហារ​គាត់​ តែគាត់​នៅតែ​គេច​មិន​ផុត​ពីការស្រឡាញ់​មាតុភូមិ​ នាំ​ឲគាត់​ត្រឡប់​មក​ ពីស​ វិញ មាតុភូមិ​ពុំ​ស្រឡាញ់​គាត់​ ធ្វើ​ឲគាត់​ត្រូវ​សាល​កាត់​ទោស​ពិសេស​របស់​អ្នក​បួស​តាម​លិទ្ធិ​គ្រិស្ត​ កោះ​ហៅ​យក​ទៅ​ហាម​ប្រាម​ គាត់​ក៏​ធ្វើ​ជាយល់​ព្រមតាម​ សុខ​ចិត្ត​លះ​បង់​គំនិត​ថា​ ផែន​ដី​វិល នោះ​ចោល​ព្រោះ​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់​ នេះ​ជាលើក​ទី​មួយ​ នៅ​



សាងខ្លួនឯង ភាគ ២

(១៧) ការមានហេតុផលត្រឹមត្រូវ (១៨) សេចក្តីវិនិច្ឆ័យត្រឹមត្រូវ (១៩) ជំនឿក្នុងខ្លួនឯង (២០) សេចក្តីរហ័សរហែង (២១) ការសង្កេត (២២) សម្បជញ្ញៈ (២៣) ការមិនរអែងរអាចំពោះបុគ្គលដទៃ (២៤) ការធ្វើខ្លួនឲជាទីគាប់ចិត្តដល់ជនដទៃ (២៥) ការដឹងកាលៈទេសៈ (២៦) ការប្រយ័ត្តប្រយែង (២៧) បដិភាណ (២៩) ការពារខ្លួនឯង (៣០) ធ្វើខ្លួនឲគេជឿជាក់បាន (៣១) ភាពជាអ្នកល្អ (៣២) ធ្វើខ្លួនឲសមនឹងកិត្តយស (៣៣) សេចក្តីចេះដឹង (៣៤) សេចក្តីចាំ (៣៥) ការហ្វឹកហាត់ខ្លួនឯង (៣៦) មនោគតិ (៣៧) ការជួយខ្លួនឯង (៣៨) ការឈ្នះខ្លួនឯង (៣៩) ការមិនបោះបង់សេចក្តីព្យាយាម និង(៤០) មនោមយិទ្ធិ(កម្លាំងចិត្ត)។

បណ្តាគុណសម្បត្តិទាំង៤០ប្រការនេះ ត្រូវប្រតិបត្តិតម្រូវទៅតាមពេលវេលា គុណសម្បត្តិពី(១)ដល់(៧) ត្រូវប្រតិបត្តិចាប់ពីរលឹកពីដំណេករហូតដល់ធ្វើការ គុណសម្បត្តិពី(៨)ដល់(២០) ត្រូវប្រតិបត្តិក្នុងពេលកំពុងធ្វើការងារ គុណសម្បត្តិពី (២១)ដល់(២២) ត្រូវប្រតិបត្តិក្នុងវេលាទំនេរ-ដើរលេង ឬត្រឡប់ពីកន្លែងធ្វើការមកវិញ គុណសម្បត្តិពី(២៣)ដល់(៣២) ត្រូវប្រតិបត្តិក្នុងវេលាធ្វើការទាក់ទងនឹងជនដទៃ គុណសម្បត្តិពី(៣៣)ដល់(៣៤) ត្រូវប្រតិបត្តិក្នុងពេលនៅផ្ទះ គុណសម្បត្តិពី(៣៥) ដល់ (៣៦) ត្រូវប្រតិបត្តិក្នុងវេលាដេកមុនលក់ និងគុណសម្បត្តិពី(៣៧)ដល់(៤០) ត្រូវប្រតិបត្តិប្រកបនឹងគុណសម្បត្តិដទៃទៀតទាំងអស់។

សៀវភៅសាងខ្លួនឯង ចែកចេញជា2ផ្នែកសំខាន់ៗ ផ្នែកទី១បកស្រាយពីប្រវត្តិរបស់មហាបុរសសំខាន់ៗ និងផ្នែកទី២ បកស្រាយពីគុណសម្បត្តិ៤០ប្រការនិងរបៀបប្រតិបត្តិដោយលើកយកមក បរិយាយលំអិតអំពីការសាង គោលបំណង ចិត្តរឹងប៉ឹង សមាធិ ការជឿជាក់ខ្លួនឯង និងមនោមយិទ្ធិ ។

យើងសូមលើកយកខ្លឹមសារទាំងស្រុងនៃប្រវត្តិរបស់មហាបុរសពីររូបក្នុងចំណោម១០រូប មកបង្ហាញ គឺកាលិលេវ កាលិលេ និងណាប៉ូឡេអុង បូណាប៉ារត៍ ។

 កាលិលេវ កាលិលេ (១៥៦៤ ១៦៤២)

"បូរាណាចារ្យ" នេះជាគ្រឿងអាកាត់ជម្រះការសង្ស័យ និងជំនឿគ្រប់យ៉ាង ទោះជាសមហេតុផលក្តី ពុំសមហេតុផលក្តី កាលណាគ្រូប្រាប់ដោយពោលពាក្យឃ្លាខាងលើនេះ ត្រូវតែស្តាប់ ជឿ គោរពតាមជាដាច់ខាត និងបំពារដោយគ្រាន់តែនៅតែសង្ស័យ ក៏ពុំបានដែរ វិធីសិក្សារបស់ជនជាតិអឺរ៉ុប ក្នុងសម័យ៥០០ឆ្នាំ កន្លងផុតមកហើយនោះ ចូលក្នុងន័យខាងលើនេះឯង។




សាងខ្លួនឯង ភាគទី ១

សៀវភៅសាងខ្លួនឯង​    ​ភាគទី ១
សាងខ្លួនឯង រៀបរៀងដោយ ស៊ា ប៊ុនភេង បោះពុម្ពលើកដំបូងនៅឆ្នាំ ១៩៧៣ ក្រោយមកមានការបោះពុម្ពឡើងវិញជាបន្តបន្ទាប់។ សៀវភៅនេះ គឺជាប្រភេទសៀវភៅទស្សនវិជ្ជាលំហាត់ចិត្តរឹងប៉ឹងសម្រាប់ដឹកនាំ មនុស្សជាតិ។ នៅលើពិភពលោកនេះមានមនុស្ស៣ប្រភេទរស់នៅ ប្រភេទ ទី១ សាងសេចក្តីសុខឲដល់ខ្លួនឯងនិងពិភពលោក ប្រភេទទី២ បំផ្លេចបំផ្លាញសេចក្តីល្អសុខសន្តិភាពរបស់ខ្លួននិងពិភពលោក និងប្រភេទទី៣ មិនបានបំផ្លេចបំផ្លាញតែក៏មិនបានសាងសេចក្តីសុខសន្តិភាពដល់ខ្លួនឯង និងពិភពលោកដែរ ។ មនុស្សប្រភេទទី១ រមែងទទួលបានផលល្អ និងសាងខ្លួនក្លាយជាវីរៈបុរសឬមហាបុរស ដែលជាទីប្រាថ្នានៃមនុស្សទាំងពួង។ តាមរយៈការរៀនសូត្រដោយយកចិត្តទុកដាក់នូវគុណសម្បត្តិនៃមហាបុរស ទាំងឡាយ និងប្រតិបត្តិតាម មនុស្សយើងក៏គង់នឹងអាចសាងខ្លួនឲបានល្អពិតៗ។ ដើម្បីឲបានជាមហាបុរស គេត្រូវសាងគុណសម្បត្តិ៤០ ប្រការៈ (១) អនាម័យ (២) ភាពជាអ្នកមិនភ្ញាក់ផ្អើល (៣) ភាពជាអ្នកមានចិត្តរីករាយស្រល់ស្រាយ (៤) គោលបំណង (៥) ភាពជាអ្នកមិនអស់សង្ឃឹម (៦) ការមិនតុញតុះចំពោះសេចក្តីនឿយលំបាក (៧) ភាពជាអ្នកមានចិត្តរឹងប៉ឹង (៨) ភាពជាអ្នកទៀងត្រង់ចំពោះពេលវេលា (៩) ភាពជាអ្នកមាំទាំប្រឹងប្រែង (១០) ការធ្វើការស្មើចុងស្មើដើម (១១) សមាធិ (១២) ក្លាហានមិនរួញរាក្នុងកាលធ្វើអ្វីមិនសម្រេច (១៣) ពិធីការ (១៤) ភាពជាអ្នកមានរបៀប (១៥) ការត្រិះរិះ(១៦) ភាពជាអ្នកល្អិតល្អ

(១៧) ការមានហេតុផលត្រឹមត្រូវ (១៨) សេចក្តីវិនិច្ឆ័យត្រឹមត្រូវ (១៩) ជំនឿក្នុងខ្លួនឯង (២០) សេចក្តីរហ័សរហែង (២១) ការសង្កេត (២២) សម្បជញ្ញៈ (២៣) ការមិនរអែងរអាចំពោះបុគ្គលដទៃ (២៤) ការធ្វើខ្លួនឲជាទីគាប់ចិត្តដល់ជនដទៃ (២៥) ការដឹងកាលៈទេសៈ (២៦) ការប្រយ័ត្តប្រយែង (២៧) បដិភាណ (២៩) ការពារខ្លួនឯង (៣០) ធ្វើខ្លួនឲគេជឿជាក់បាន (៣១) ភាពជាអ្នកល្អ (៣២) ធ្វើខ្លួនឲសមនឹងកិត្តយស (៣៣) សេចក្តីចេះដឹង (៣៤) សេចក្តីចាំ (៣៥) ការហ្វឹកហាត់ខ្លួនឯង (៣៦) មនោគតិ (៣៧) ការជួយខ្លួនឯង (៣៨) ការឈ្នះខ្លួនឯង (៣៩) ការមិនបោះបង់សេចក្តីព្យាយាម និង(៤០) មនោមយិទ្ធិ(កម្លាំងចិត្ត)។


ទិនហ្វី កំពូលល្បិច ល្អសើចទៀតហើយ